ស្វាគមន៍មកកាន់គេហទំព័រសេរីភាព

«សេរីភាព» ជាបណ្តុំ​ព័ត៌មាន​ដូចជា ​ប្រភពច្បាប់​ វេទិកា​ពិភាក្សា​ និង​សំណួរ​ចម្លើយ​ ពាក់ពន្ធ័​ទៅ​នឹង​សិទ្ធិ​ សេរីភាព​ក្នុង​ការជួប​ប្រជុំ ​សេរី​ភាព​​ក្នុង​​ការ​ចូល​រួម​សមាគម​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ​គេហទំព័រ​ «សេរីភាព» ​នេះ​ជា​សមិទ្ធ​ផល​របស់​គម្រោង​ «គាំទ្រ​​សង្គម​​ស៊ីវិល​នៅ​កម្ពុជា​»  ​ដែល​មាន​គោល​បំណង​ពង្រឹង​កិច្ចការ​របស់​អ្នក​ការពារ​សិទ្ធ​មនុស្ស​ (HRDs) ​ក្នុង​ប្រទេស​កម្ពុជា​។​

របៀបប្រើប្រាស់គេហទំព័រ

គេហទំព័រ​នេះ​ផ្តល់​ជូន​នូវ​ប្រភព​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ​សេរីភាព​ក្នុង​ការ​ចូល​រួម​សមាគម ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ ឯកសារ​គតិយុត្ត​ វេទិកា​ពិភាក្សា​ និង​សំនួរ​ចម្លើយ​ដែល​ផ្តល់​នូវ​ពត៌មាន​ទាក់ទង​នឹង​សេរីភាព​ខាង​លើ​ជូន​លោក​/អ្នក ​ប្រើប្រាស់ ​និង​ចែកចាយ​ទៅ​តាម​សេចក្តី​ត្រូវការ​។  ​
ប្រសិន​បើ​លោក/អ្នក​  ចង់បញ្ចេញ​មតិយោបល់ ការអត្ថាធិប្បាយ ឬបទពិព៌ណនា នានា លោកអ្នកគ្រាន់តែចុចលើ “វេទិកាពិភាក្សា” រួចជ្រើសរើសវេទិកាណាមួយក្នុងចំណោម វេទិកាទាំង ៣ ខាងក្រោមដែលលោកអ្នកចង់បញ្ចេញមតិយោបល់៖
    •    “សេរីភាពក្នុងការជួបប្រជុំ”
    •    “សេរីភាពក្នុងការចួលរួមសមាគម”
    •    “សេរីភាពក្នុងការបញ្ចេញមតិ”

បន្ទាប់មកចូល​ទៅកាន់​ប្រធាន​បទ​ ដែល​មាន​នៅ​ក្នុង​វេទិកា​ទាំង​ ៣ ​ខាងលើ​នេះ​រួច​ហើយ​នៅ​ក្នុង​ប្រអប់​ “បញ្ចេញមតិ” ​លោក​អ្នក​ត្រូវ​បំពេញ​
   •    ឈ្មោះ (*)
   •    មកពី (
មិនចាំបាច់ប្រសិនបើមិនចង់ប្រាប់)
   •    មតិ (*)


ប្រអប់ដែលមានសញ្ញា (*) នេះ តម្រូវអោយលោកអ្នកត្រូវបំពេញជាចាំបាច់។
រួចហើយសូមចុចទៅលើពាក្យ “បញ្ចេញមតិ” ជាការស្រេច។
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនា ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
   •    ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
   •    មិនមានលក្ខណៈ ញ៉ុះញ៉ង់
   •    ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
   •    ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា

   •    មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ក្រុម​ការងារ​សូមរក្សា​សិទ្ធិ​ក្នុង​ការ​មិន​បញ្ចូល​នៅ​ក្នុង​វិបសាយ​​នូវ​អត្ថបទ​ ឬសេចក្ដី​​អធិប្បាយ​ ទាំង​ឡាយ​ណា ​ដែល​​មិន​​ស្រប​​នឹង​គោល​បំណង​នឹង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​។
បើ​លោក​អ្នក​មាន​ចម្ងល់​ទាក់ទង​ទៅ​នឹង​សេរីភាព​ខាងលើ ​សូម​ចូល​ទៅកាន់​សំនួរ​ចម្លើយ ​ដែល​មាន​អ្នក​បក​ស្រាយ​តប​ទៅ​នឹង​ចម្ងល់​របស់​ទាំង​នោះ​បាន​តាម​ត្រូវការ។​
សូម​អរគុណ​ជា​អនេក​កប្បកា​រទុក​ជាមុន​ ចំពោះ​ការងារ​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ​មតិ​យោបល់​ សំដៅ​លើក​កម្ពស់​សេរីភាព​ជាមូលដ្ឋាន​នៅ​ក្នុង​សង្គម​របស់​យើង​។​

បង្ហោះដោយ

Previous
  • សិក្ខាសាលាស្ដីពី ការការពារអ្នកការពារសិទ្ធិមនុស្ស និងការអនុវត្តគោលការណ៍ណែនាំស្ដីពីអ្នកការពារសិទ្ធិមនុស្សរបស់រដ្ឋាភិបាលស្វីស

  • វគ្គហ្វឹកហ្វឺនផ្នែកច្បាប់អំពី “ច្បាប់ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន”

  • វគ្គហ្វឹកហ្វឺនផ្នែកច្បាប់អំពី “ច្បាប់ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន”

  • យុទ្ធនាការស្ដីពី ឯណាទៅយុត្តិធម៌ខ្ញុំ

  • យុទ្ធនាការស្ដីពី ឯណាទៅយុត្តិធម៌ខ្ញុំ

  • យុទ្ធនាការស្ដីពី ឯណាទៅយុត្តិធម៌ខ្ញុំ

  • យុទ្ធនាការស្ដីពី ឯណាទៅយុត្តិធម៌ខ្ញុំ

  • យុទ្ធនាការស្ដីពី ឯណាទៅយុត្តិធម៌ខ្ញុំ

  • ការបញ្ចាំងវីដេអូឯកសារស្ដីពីសិទ្ធិអ្នកដទៃ

  • សកម្មភាព​ចែក​ផ្កា​របស់​ក្រុមយុវជន​សន្តិភាព នៅមុខ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣​

  • សកម្មភាព​ហែរ​ក្បួន​របស់​បាតុករ ក្នុងពេល​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣​

  • សកម្មភាព​របស់​អ្នក​តវ៉ា​មកពី​សហគមន៍​បឹងកក់ និង​សហគមន៍​ផ្សេងទៀត ទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣​

  • ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួន​សន្តិភាព​សុំ​យុត្តិធម៌ និង​សន្តិភាព​ជូន​ម្ចាស់ឆ្នោត កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣​​

  • ទិដ្ឋភាព​នៃ​ការ​ប្រារព្វ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣​

  • បាតុ​ករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​អង្គុយ​តវ៉ា​នៅ​ថ្ងៃ​បើក​សវនាការ​របស់ ​ម៉ម ​សូណង់ដូ​ ដោយ​សន្តិវិធី ​កាលពី​ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១២ ​នៅ​រាជធានី​ភ្នំពេញ

  • ក្រុមអ្នក​តវ៉ា​បាន​ប្រឈម​មុខ​ជាមួយ​ក្រុម​ប៉ូលីស​បង្ក្រាប ​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​

  • ក្រុម​អ្នក​តវ៉ា​បាន​ប្រឈម​មុខ​ជាមួយ​ក្រុម​ប៉ូលីស​បង្ក្រាប ​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​

  • សមាជិក​នៃ​សហគមន៍​បឹងកក់ ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​​ខាង​ក្រៅ​ទី​ស្នាក់​ការ​របស់​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ថ្លែង​អំណរ​គុណ​សម្រាប់​ការ​គាំ​ទ្រ​

Next

វេទិកាពិភាក្សា

មតិថ្មីៗ

ឯកសារពាក់ព័ន្ធ