ឯកសារពាក់ព័ន្ធ - ច្បាប់




ចេញផ្សាយថ្ងៃទី 2015-06-22
តំណាង​ជនជាតិដើម​ភាគតិច​ព័រ ស្រុក​សំឡូត ខេត្តបាត់ដំបង អំពាវនាវ រក​ជំនួយ​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់ ការ​គំរាម​រឹបអូស​យក​ដី​សហគម​ន៍ ទំហំ​៨០០​ហិកតា ខណៈ​អាជ្ញាធរ ប្រកាស​ដកហូត ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ក្រោម​ហេតុផល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2014-11-20
សេរីភាពខាងការបញ្ចេញមតិ និងការបោះពុម្ពផ្សាយគឺជាធាតុមួយយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញកម្ពុជាការពារនូវសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងបការបោះពុម្ព ផ្សាយ។ មនុស្សគ្រប់រូបអាចប្រើប្រាស់សេរីភាពនេះបានយ៉ាងទូលំទូលាយកុំឲ្យតែធ្វើឲ្យដរាបណាពុំប៉ះពាល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ(មាត្រា ៤១)។ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជាបានផ្តល់សច្ចា ប័នក៏មានចែងអំពីសេរីភាព និងដែនកំណត់នៃការប្រើប្រាស់សេរីភាពនេះដែរ។ [អានបន្ត]
ទាញយកឯកសារ


ចេញផ្សាយថ្ងៃទី 2014-01-28


មាត្រា​​ ១៣

១.    មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋានក្នុងរដ្ឋមួយ។

២. មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសរបស់ខ្លួនផងនិងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។ [អានបន្ត]
ទាញយកឯកសារ



ចេញផ្សាយថ្ងៃទី 2014-01-28


មាត្រា ១៩

១. ​ ជនគ្រប់រូប មានសិទ្ធិប្រកាន់យកមតិយោបល់ ដោយគ្មានការជ្រៀតជ្រែក។

២. ជនគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ភ តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ [អានបន្ត]
ទាញយកឯកសារ



ចេញផ្សាយថ្ងៃទី 2014-01-28

មាត្រា ១

            រដ្ឋភាគីនៃកតិសញ្ញាដែលក្លាយជាភាគីនៃពិធីសារនេះ ទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការ ក្នុងការទទួល និងពិនិត្យបណ្តឹង ពីបុគ្គលស្ថិតក្រោមដែនសម្ថតកិច្ចរបស់ខ្លួន ដែលអះអាងថាជាជនរងគ្រោះនៃការរំលោភពីរដ្ឋភាគីនោះ ទៅលើសិទ្ធណាមួយដូចចែងនៅក្នុងកតិសញ្ញា។ គ្មានបណ្តឹងណាមួយត្រូវបានទទួលដោយគណៈកម្មាធិការទេ ជនរងគ្រោះនោះអាចទាក់ទងនឹងរដ្ឋភាគីនៃកតិកាសញ្ញា ដែលមិនមែនជាភាគីនៃពិធីសារនេះ។ [អានបន្ត]



ចេញផ្សាយថ្ងៃទី 2014-01-28


ភាគទី ៣៖​ សិទិ្ធមនុស្ស

មាត្រា ១៥

១. មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងនៅកម្ពុជាទាំងអស់ត្រូវមានសិទ្ធិ និងសេរីភាព ដែលមានចែងក្នុងសេក្តីប្រកាសជាសកលពីសិទ្ធិមនុស្ស និងក្នុងបណ្តាកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធដល់ ស្តីពីសិទ្ធមនុស្ស។ [អានបន្ត]



ចេញផ្សាយថ្ងៃទី 2014-01-28
                                                                                        ផ្នែកទី ២
                                                                    ការបរិហារកេរ្តិ៍ និងការជេរប្រមាថ

មាត្រា ៣០៥. បទបរិហារ្តិ៍ជាសាធារណៈ
   - គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរិ៍្ត។  [អានបន្ត]
ទាញយកឯកសារ


ចេញផ្សាយថ្ងៃទី 2014-01-28

មាត្រា ១

ច្បាប់នេះកំណត់របបសារពត៌មាននិងធានារ៉ាប់រងសេវីភាពពត៌មាននិង សេរីភាពខាងការបោះ ពុម្ភផ្សាយឱ្យបានសមស្របតាមមាត្រា ៣១ និង មាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ [អានបន្ត]
ទាញយកឯកសារ



ចេញផ្សាយថ្ងៃទី 2013-01-11


មាត្រា​ ៨

​​​   - ព្រះមហាក្សត្រព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។
   - ព្រះមហាក្សត្រជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីរបស់ប្រជាពលរដ្ឋ ​និងការគោរពសិទ្ធិមនុស្ស។

[អានបន្ត]
ទាញយកឯកសារ



ចេញផ្សាយថ្ងៃទី 2013-01-11

                                                                                                ជំពូកទី ១

                                                                                         បទប្បញ្ញាត្តិទូទៅ

មាត្រា១

ច្បាប់នេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការធ្វីបាតុកម្មដោយ សន្ដិវិធី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


មាត្រា២

ច្បាប់នេះ មានគោលបំណង ធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជា ពលរដ្ឋខ្មែរ  តាម​រយៈ​ការធ្វើបាតុ​កម្ម​ដោយ​សន្ដិវិធី​​​ ប៉ុន្ដែមិនត្រូវឆ្លៀតប្រសិទ្ធនេះដោយរំលោភ នាំឱ្យប៉ះពាល់ដលិសិទ្ធិសេរីភាព និង កិត្ដិយសរបស់អ្នកដទៃ ដល់ទំនៀម ទម្លាប់  ល្អរបស់ សង្គមជាតិ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ [អានបន្ត]
ទាញយកឯកសារ