ឯកសារពាក់ព័ន្ធ




ឯកសារពាក់ព័ន្ធថ្មីៗ

​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល (CAPITOL) ២​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃទី​៨ កុម្ភៈ​។​ ​ការចោទប្រកាន់ និង​ឃុំខ្លួន​នេះ ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស យល់ឃើញថា អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងនោះ ត្រូវតែ​ផ្ដល់​សេរីភាព​ឲ្យ​ពួកគេ​ឡើងវិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​ឈានទៅរក​ការចោទប្រកាន់​នោះទេ​។​ ​

ភ្នំពេញៈ មនុស្ស ២ នាក់​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ ៧ មករា​បាន​ចាប់ខ្លួន​ក្នុង​អំពើហិង្សា​ក្បែរ​ទីស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​សាខា​ផ្សារ​អូរឫស្សី​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេលដែល​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤ បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ពួកគេ​វិញ​ដោយ​ពួកគេ​ថា​ការចាប់ខ្លួន​នោះ​ធ្វើឡើង​មិន​ត្រឹមត្រូវ​។

ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​ ​ការតវ៉ា​នេះ កើតមាន​បន្ទាប់ពី​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន ១៣​លើក​មកហើយ តែ​ពុំ​ទទួលបាន​លទ្ធផល​។​ ​បន្ទាប់ពី​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុញ្ញាត​ឲ្យ​ក្រុមអ្នកតវ៉ា ចូលជួប​ពិភាក្សា​នៅ​សាលប្រជុំ​សាលាក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំមាន​ច្រកចេញ​នៅឡើយ​។​ ​

កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកបានព្យាយាមបំបែកប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅក្បែរនោះមិនឱ្យមានការជួបជុំគ្នា និងមិនឱ្យផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានទៀតផង។ ភ្នំពេញ — សហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានបរាជ័យក្នុងព្យាយាមទៅជួបជុំគ្នានៅមុខស្ថានទូតអាមេរិកនៅថ្ងៃអង្គារនេះដើម្បីយកញត្តិដាក់ជូនលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបន្ទាប់ពីមានការរារាំងជាខ្លាំងពីកងកម្លាំងមានសមត្ថកិច្ច។

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយប្រហារ​រដ្ឋាភិបាល​ឡើយ​។ បម្រាម​នេះ នៅ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព និង​កម្មករ​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែមករា​។ ទាក់ទិន​បម្រាម​នេះ ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី លើកឡើងថា គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​។​ ​

សហគមន៍បឹងកក់ ធ្វើសន្និសីទកាសែតស្ដីពីខួប ៥ឆ្នាំនៃការចេញអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កាត់ដី ១២,៤៤ហិកតារ ឲ្យប្រជាពលរដ្ឋដែលសេសសល់នៅតំបន់បឹងកក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។