ឯកសារពាក់ព័ន្ធ - ព័ត៌មាន


ចេញផ្សាយថ្ងៃទី 2016-04-19
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ 
តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។


ចេញផ្សាយថ្ងៃទី 2016-04-12
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីននៃកម្ពុជា បានព្រមានឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយ ដែលក្នុងនោះមានទាំងតំណាងរាស្រ្ត មន្រ្តីរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា មន្រ្តីអង្គការសង្គមស៊ីវិល បើសិនជាហ៊ានដើរនិយាយឃោសនាថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ 
 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើចង់ផ្អាកដំណើរការរបស់តុលាការ ការកាត់ក្ត [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-04-08
គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្នកបើកបរ៤៥នាក់នោះត្រូវបានលើកពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញមុខសម្របសម្រួល។ 
កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុខស្នាក់ការក្រុមហ៊ុនជិតផ្សារអូឬស្សី [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-04-04
មន្ត្រីសហជីពម្នាក់បានរងរបួសនៅពេលក្រុមសន្តិសុខសាលារាជធានីភ្នំពេញបំបែកការតវ៉ានៅមុខរដ្ឋសភាដែលប្រឆាំងទៅនឹងការអនុម័តច្បាប់ស្ដីពីសហជីពនៅព្រឹកថ្ងៃចន្ទនេះ។ 
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលអះអាងថាត្រូវបានសន្តិសុខច្រានឲ្យដួល មានប្រសាសន៍ថាខណៈដែលក្រុមកម្មករនិងសហជីពកំពុងតែឈរតវ៉ាដោយសន្តិវិធីត្រូវបានក្រុមសន្តិសុខជាច្រើននាក់បានលើកគ្នាមករុញច [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-02-09
​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល (CAPITOL) ២​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃទី​៨ កុម្ភៈ​។​ ​ការចោទប្រកាន់ និង​ឃុំខ្លួន​នេះ ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស យល់ឃើញថា អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងនោះ ត្រូវតែ​ផ្ដល់​សេរីភាព​ឲ្យ​ពួកគេ​ឡើងវិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​ឈានទៅរក​ការចោទប្រកាន់​នោះទេ​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-02-08
ភ្នំពេញៈ មនុស្ស ២ នាក់​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ ៧ មករា​បាន​ចាប់ខ្លួន​ក្នុង​អំពើហិង្សា​ក្បែរ​ទីស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​សាខា​ផ្សារ​អូរឫស្សី​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេលដែល​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤ បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ពួកគេ​វិញ​ដោយ​ពួកគេ​ថា​ការចាប់ខ្លួន​នោះ​ធ្វើឡើង​មិន​ត្រឹមត្រូវ​។ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-02-05
ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​ ​ការតវ៉ា​នេះ កើតមាន​បន្ទាប់ពី​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន ១៣​លើក​មកហើយ តែ​ពុំ​ទទួលបាន​លទ្ធផល​។​ ​បន្ទាប់ពី​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុញ្ញាត​ឲ្យ​ក្រុមអ្នកតវ៉ា ចូលជួប​ពិភាក្សា​នៅ​សាលប្រជុំ​សាលាក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំមាន​ច្រកចេញ​នៅឡើយ​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-01-27
កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកបានព្យាយាមបំបែកប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅក្បែរនោះមិនឱ្យមានការជួបជុំគ្នា និងមិនឱ្យផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានទៀតផង។ ភ្នំពេញ — សហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានបរាជ័យក្នុងព្យាយាមទៅជួបជុំគ្នានៅមុខស្ថានទូតអាមេរិកនៅថ្ងៃអង្គារនេះដើម្បីយកញត្តិដាក់ជូនលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបន្ទាប់ពីមានការរារាំងជាខ្លាំងពីកងកម្លាំងមានសមត្ថកិច្ច។ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-01-21
សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយប្រហារ​រដ្ឋាភិបាល​ឡើយ​។ បម្រាម​នេះ នៅ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព និង​កម្មករ​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែមករា​។ ទាក់ទិន​បម្រាម​នេះ ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី លើកឡើងថា គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-01-19
សហគមន៍បឹងកក់ ធ្វើសន្និសីទកាសែតស្ដីពីខួប ៥ឆ្នាំនៃការចេញអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កាត់ដី ១២,៤៤ហិកតារ ឲ្យប្រជាពលរដ្ឋដែលសេសសល់នៅតំបន់បឹងកក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-01-12
កម្មករ​កម្មការិនី​នៃ​រោងចក្រ​ដេរ​សម្លៀកបំពាក់​ចំនួន​២ មកពី​ខេត្តកំពង់ស្ពឺ បាននាំគ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋសភា ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃ​ច័ន្ទ ទី​១១ មករា​។ ការដាក់​ញត្តិ​នេះ ពួកគេ​ទាមទារ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ពី​ករណី​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគាត់​។​ «​សំឡេង​ស្រែក​តវ៉ា​មុខក្រសួង​ការងារ​» ​កម្មករ​ស្រែក​តវ៉ា​មកពី​រោងចក្រ​សេរី (CERIE) និង​រោងចក្រ អ៊ែ​ដ្យា​យល៍ ស្វេត​ថឺ (Agile Sweater) មាន​គ្នា​ប្រមាណ ២០០​នាក់​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2016-01-04
សមត្ថកិច្ច​បំបែក​ក្រុម​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​មិន​ឲ្យ​ប្រមូលផ្ដុំ​ធ្វើ​ពិធី​បង្សុកូល​រំឭក​ខួប​២​ឆ្នាំ​ដល់​អ្នកស្លាប់​កាលពី​ឆ្នាំ​២០១៤  ​សមត្ថកិច្ច​រាប់រយ​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​បាន​បំបែក​ក្រុម​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នកស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង​មិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ពិធី​បង្សុកូល​រំឭក​ខួប​២​ឆ្នាំ​ដល់​អ្នកស្លាប់​កាលពី​ឆ្នាំ​២០១៤ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-30
ក្រុម​ជនជាតិដើម​ភាគតិច​កួយ ជាច្រើន​គ្រួសារ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កើតមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេ​ង (Lan Feng) ដែល​ចូលទៅ​ឈូសឆាយដី​ដាំ​អំពៅ​ទីនោះ បានអូសបន្លាយ​រយៈពេល​ជាង ៣​ឆ្នាំ​មកហើយ​។​ ​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនោះ បាន​ប្រឹងប្រែង​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន ព្រមទាំង​ធ្លាប់​ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​ជាច្រើនលើក ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ទេ​។  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-24
​សហគមន៍​ដីធ្លី​ប្រមាណ​ជាង​៤០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្តុំ​និង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​សេសសល់​៧​គ្រួសារ​ឲ្យ​បាន​ឆាប់​ដោយ​អះអាងថា​សាលា​រាជធានី​មិនបាន​គោរព​តាម​ការសន្យា​ដោយ​ពន្យា​ពេល​ដោះស្រាយ​ជូន​ពួកគេ​ជាង​កន្លះ​ឆ្នាំ​។​ ​តំណាង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ​មកពី​តំបន់​បឹងកក់​និង​បុរី​កីឡា​។  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-23
​ពលរដ្ឋ ៣៧​គ្រួសារ​នៅ​ភូមិ​ស្នារ​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្តសៀមរាប បាន​កើតមាន​វិបត្តិ​ដីធ្លី​រយៈពេល ៤​ឆ្នាំ​មកហើយ ចាប់​តាំងតែ​ពី​រដ្ឋាភិបាល​យក​ដីព្រៃរ​បស់​រដ្ឋ​ជាច្រើន​ហិកតារ ទៅ​សាងសង់​ធ្វើ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នៅក្បែរនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ និង​ចម្ការ​ខ្លះ​របស់​ពួកគាត់​។​ ​ក្រុម​អ្នកភូមិ​បាន​លើកគ្នា​ទៅ​ជួប​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ជា​ញឹកញាប់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនមាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​ពួកគាត់​នៅឡើយ​។​  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-22
​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​ដែល​តវ៉ា​បាន​បំបែក​គ្នា​អស់ហើយ ខណៈដែល​ភាគី​អាជ្ញា​ធរមាន​សមត្ថកិច្ច តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព​នឹង​ចរចា​រក​ដំណោះស្រាយ​ធំ​មួយ នា​រសៀល​ម៉ោង​២ ថ្ងៃទី​២២ ធ្នូ នៅ​សាលាខេត្ត​ស្វាយរៀង បន្ទាប់ពី​កម្មករ​បន្ត​តវ៉ា​ជាង​១​សប្ដាហ៍​។​ ​កាលពី​មិញ​មានការ​ប៉ះទង្គិច​គ្នា​សាជាថ្មី រវាង​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេ​ហាត​ធេ​ន​(Manhattan) នៃ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-21
កូដកម្ម​របស់​កម្មក​រ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន (Manhattan) ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ឈានដល់​ថ្ងៃទី​បី​ហើយ ដោយ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​។ ទន្ទឹមនឹងនេះ កម្មករ ៤​នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាំងពីព្រឹក​ថ្ងៃទី​១៨ និង​ទី​១៩ ធ្នូ មកទល់ពេលនេះ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​មិនទាន់​ដោះលែង​វិញ​នៅឡើយ​។​ ​ [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-21
ចាប់តាំងពី​ឆ្នាំ​២០១៣ មក បណ្ដាញ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក (Facebook) ធ្វី​ត​ធើ (Twitter) និង​យូ​ធូប (YouTube) ជាដើម បាន​ក្លាយជា​ឧបករណ៍​ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស តាមដាន​កិច្ចការ​មន្ត្រី​សាធារណៈ និង​ជាពិសេស ការវាយប្រហារ​សង្គ្រាម​ពាក្យសម្ដី​យ៉ាង​ស្រួចស្រាល់​ក្នុងចំណោម​មនុស្ស​ដែលមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា​។  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-17
អាជ្ញាធរ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​សម្របសម្រួល​ឲ្យ​សហគមន៍​ព្នង ៤៤​គ្រួសារ​រស់នៅ​ភូមិ​ពូ​ចារ ចែក​ដី​ជាមួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​បញ្ចប់​ជម្លោះ ក៏ប៉ុន្តែ​ការសម្របសម្រួល​នេះ​មិនបាន​ជោគជ័យ​ទេ ដោយសារ​សហគមន៍​មិន​ទទួលបាន​ដី​សមស្រប​ទៅនឹង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​។​ ​សហគមន៍​ភូមិ​ពូ​ចារ ហៅ​ការសម្របសម្រួល​ចែក​ដី​របស់​អាជ្ញាធរ​ស្រុក​កែវ​សីមា ថា​ជាការ​សម្របសម្រួល​លំអៀង មិន​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​។​  [អានបន្ត]


ចេញផ្សាយថ្ងៃទី 2015-12-17
អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មី (​ដោយ ញឹម សុខន​) ​អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ព​ន្លឿ​ន​យន្តការ​កាត់​ដី​ឲ្យ​ពួកគេ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ខណៈ​ជម្លោះដីធ្លី​នៅ​តំបន់​នោះបាន​អូសបន្លាយ​ជិត​១០​ឆ្នាំ​។​  [អានបន្ត]