ប្រព័ន្ធផ្សព្វផ្សាយ




សំឡេង



ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល ទាក់ទងនឹងច្បាប់គ្រប់គ្រងអង្គការ សមាគម
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល ទាក់ទងនឹងច្បាប់គ្រប់គ្រងអង្គការ សមាគម” ដែលរៀបចំដោយគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)នៅថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៥។ កម្មវិធីនេះមានការចូលរួមជាវាគ្មិនដោយអ្នកស្រី ចក សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក មី ណាក់ ប្រធានផ្នែកកសាងបណ្តាញ និងតស៊ូមតិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។




គុណភាពអប់រំ និងការទទួលបានព័ត៌មានរបស់យុវជន
នេះ​ជាសំឡេងផ្សាយ​ផ្ទាល់ស្តី​ពី “គុណភាពអប់រំ ​និងការទទួលបានព័ត៌មានរបស់យុវជន​” ដែលរៀបចំដោយគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៥។ កម្មវិធីនេះមានការចូលរួមជាវាគ្មិនដោយអ្នកស្រី រស់ ម៉ាឡៃ គណៈកម្មការនាយក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក ប៉ុល កវិ ប្រធាន កម្មវិធីភ្នាក់ងារយុវជនកម្ពុជា។




ប្រវត្តិការងាររបស់អ្នកការពារសិទ្ធិមនុស្ស
នៅ​ថ្ងៃព្រហស្បតិ័​ ទី២៦​ ខែមីនា​ ​ប្រធានបទ​ស្តីពី ​"ប្រវត្តិ​ការងារ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​" វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​នេះគឺ​ លោកស្រី​ លឹ​ម មុន្នី​ ជាអនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក៕




សេរីភាពទទួលបានព័ត៌មាន និងការចូលរួមសម្រេចចិត្តរបស់យុវជន
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “សេរីភាពទទួលបានព័ត៌មាន និងការចូលរួមសម្រេចចិត្តរបស់យុវជន”ដែលរៀបចំដោយគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៥។ កម្មវិធីនេះមានការចូលរួមជាវាគ្មិនដោយ លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា។




ការត្រួតពិនិត្យទៅលើ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ របស់កម្ពុជាលើកទី២
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “ការត្រួតពិនិត្យទៅលើ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ របស់កម្ពុជាលើកទី២” ដែលរៀបចំដោយគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥។ កម្មវិធីនេះ មានការចូលរួមជាវាគ្មិនដោយ អ្នកស្រី ប្រុក វ៉ាន្នី ទីប្រឹក្សាឯករាជ្យ និងអ្នកស្រី ជរ ច័ន្ទធីតា អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។




ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស” ដែលរៀបចំដោយគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥។ វាគ្មិនក្នុងកម្មវិធីនេះគឺលោក ង៉ែត ម៉ូសេ អ្នកសម្របសម្រួលគម្រោង ICT នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់អប់រំច្បាប់សម្រាប់សហគមន៍ ។




ជីវិតជោគជ័យលើវិស័យការងាររបស់ លោក តុង សុប្រាជ្ញ
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ លោក តុង សុប្រាជ្ញ ដែលជាអ្នកវិភាគសង្គមប្រចាំសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងជាអ្នកស្រាវជ្រាវសង្គម និងសុខភាពសាធារណៈ បានធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីវិទ្យសិទ្ធិមនុស្សកម្ពុជា ដើម្បីចែករំលែកពីបទពិសោធន៍ជោគជ័យក្នុងវិស័យការងាររបស់លោក ជូនដល់អ្នកស្ដាប់វិទ្យុសិទ្ធិមនុស្សកម្ពុជា។ ក្នុងនេះលោកក៏បានលើកយករបៀបនៃការសរសេរបទវិភាគ និងកត្តាដែលត្រូវមានដើម្បីឲ្យបទវិភាគទាក់ចិត្តអ្នកអានផងដែរ។




សិទ្ធិទទួលបានព័ត៌មាននិងជម្លោះដីធ្លី
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “សិទ្ធិទទួលបានព័ត៌មាននិងជម្លោះដីធ្លី” ដែល​រៀប​ចំ​ដោយ​គម្រោង​ការ​ពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥។វាគ្មិន​ក្នុង​កម្មវិធីនេះគឺលោក វង្ស កុសល​ មន្ត្រីច្បាប់ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និង​លោក គុជ វេង ​​​​​​​សក​ម្មជន​ដីធ្លីមកពីខេត្តពោធិ៍សាត់។




សេរីភាពខាងការបង្កើតសមាគម (២២​ មករា ២០១៥)
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “សេរីភាពខាងការបង្កើតសមាគម” ដែល រៀប ចំដោយ គម្រោង ការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៥។កម្មវិធីនេះមានការចូលរួមជាវាគ្មិនដោយលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។




តួនាទីរបស់រដ្ឋក្នុងការធានាសេរីភាពខាងព័ត៌មាន(២០១៥-០១-១៥)
នេះ​ជា​សំឡេងផ្សាយផ្ទាល់​ស្តីពី​​ “​តួនាទីរបស់រដ្ឋក្នុងការធានាសេរីភាពខាងព័ត៌មាន”​​​ ដែល​រៀបចំ​ដោយ​គម្រោង​​ការពារសេរីភាពមូលដ្ឋាន​​ នៃ​​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(ម.ស.ម.ក)​នៅថ្ងៃទី​ ១៥​ ខែ​ ​មករា​​ ឆ្នាំ​​២០១៥​​។​ កម្មវិធីនេះ​មាន​ការ​ចូលរួមជាវាគ្មិន​​ដោយលោកស្រី ចក់ សុភាព នា​យិ​កា​ប្រ​តិ​បត្តិ​នៃ​មជ្ឈ​មណ្ឌ​ល​​​សិទ្ធិមនុស្សកម្ពុជា និង លោក ឡាំ សុជាតិ នាយករងនៃ វិទ្យាស្ថានតស៊ូមតិ និង គោល​​ន​យោ​បាយ​​។​​




តួនាទីរបស់រដ្ឋក្នុងការធានាសេរីភាពខាងការបញ្ចេញមតិ(២០១៥-០១-០៨)
នេះជាសំឡេងផ្សាយផ្ទាល់ស្តីពី “តួនាទីរបស់រដ្ឋក្នុងការធានាសេរីភាពខាងការបញ្ចេញមតិ” ​​ដែល​រៀប​ចំ​ដោយ​​​គម្រោង​​ការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី០៨ ខែ​​ ​​មករា ឆ្នាំ២០១៥។កម្មវិធីនេះមានការចូលរួមជាវាគ្មិនដោយលោកសូ សុទ្ធី មន្រី្តទំនាក់ទំនង និង​តស៊ូ​​​មតិ​​នៃមជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកុយ នាម អ្នក​គ្រប់​​គ្រង​​កម្​ម​វិធី​​មូល​និ​ធិ​​អាស៊ី។




និទណ្ឌភាព​ទៅ​លើ​អ្នកការពារ​សេរីភាព​មូលដ្ឋាន (០២ ខែមករា ឆ្នាំ២០១៥)
នេះជា​សំឡេង​ផ្សាយ​ផ្ទាល់ស្តីពី​ “និទណ្ឌភាព​ទៅ​លើ​អ្នកការពារ​សេរីភាព​មូលដ្ឋាន” ​ដែល​រៀប​ចំដោយ​គម្រោង​ការពា​រសេរីភាព​មូលដ្ឋាន​នៃមជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(ម.ស.ម.ក)​នៅថ្ងៃទី០​២ ខែ ​មករា​ ឆា្ន២០១៥​។ កម្មវិធីនេះ​មានការ​ចូលរួម​ជាវាគ្មិន​ដោយ​លោកមេធាវី ​សំ សុគង់,​ លោក វន់ ពៅ​ ជា​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យឯ​ករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ និងលោក​ សុគន្ធ ​សម្បត្តិពិសិដ្ឌ ​អតីត​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​។​




សេរីភាពក្នុងការជួបប្រជុំ (១៨ ខែធ្នូ ឆ្នាំ២០១៤)
នេះ​ជា​សំឡេង​ផ្សាយ​ផ្ទាល់ស្តីពី​“សេរីភាពក្នុងការជួបប្រជុំ” ​ដែល​រៀប​ចំ​ដោយ​គម្រោង​ការពារ​សេរីភាព​មូល​ដ្ឋាន​នៃមជ្ឈ​មណ្ឌល​សិទ្ធិម​នុស្សក​ម្ពុជា​(ម.ស.ម.ក​)នៅថ្ងៃ​ទី១៨​ ខែធ្នូ ឆ្នាំ២០១៤។កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ជា​វាគ្មិន​ដោយ​លោកបណ្ឌិត ​ឡៅ ​ម៉ុងហៃ​អ្នក​វិភាគ​ឯករាជ្យ។​




សំឡេងខ្ញុំ​ សិទ្ធិខ្ញុំ (១១​ ខែធ្នូ ឆ្នាំ២០១៤)
នេះ​ជា​សម្លេង​ផ្សាយ​ផ្ទាល់​ស្តីពី​”សំឡេងខ្ញុំ​ សិទ្ធិខ្ញុំ​”ដែលរៀប​ចំដោយ​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​​​​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(ម.ស.ម.ក)​នៅថ្ងៃទី​ ១១​ ខែ​ ធ្នូ​ ឆា្នំ២០១៤។កម្មវិធី​នេះ​មាន​ការ​ចូល​រួម​​ដោយ​កញ្ញា​ ទុយ​ រស្មី​ លោក​ ជឿន​ បណ្ឌិត​ ជា​សមាជិកនៃ​ Cambodian​ ​Changemaker​ Network(CCN)​ និងកញ្ញា​ ទូច​ ស្សាវរីយ៍​ ជា​​អ្នកហាត់​ការ​នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។​




និទណ្ឌភាព​ និងសេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា (២០ ខែវិច្ឆិកា ឆ្នាំ២០១៤)
នេះ​ជា​សំឡេង​ផ្សាយ​ផ្ទាល់​ស្តីពី ​“និទណ្ឌភាព​ និងសេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា”​ ដែល​រៀប​ចំ​ដោយ​គម្រោង​ការពារ​សេរី​ភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក​)នៅ​ថ្ងៃទី២០ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៤។ កម្មវិធីនេះ​មាន​ការ​ចូល​រួមដោយ​លោក​ សួន​ ប៊ុនធឿន​អ្នក​សម្រប​សម្រួល​គម្រោង​សង្កេត​ការណ៍​សាវនា​ការនៃម​.ស.ម.ក​ និងលោក​ ឡាយ សាមាន​ អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជា​ធិប​តេយ្យ​វីអូឌី។​




ការ​ចូល​រួម​របស់​យុវជន​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​ (២៩ ខែតុលា ឆ្នាំ២០១៤)
នេះគឺ​ជាសំឡេង​នៃ​ការ​ពិភា​ក្សា​ផ្សាយ​ផ្ទាល់​ស្តីពី​ ការ​ចូល​រួម​របស់​យុវជន​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​រៀប​ចំ​ដោយ​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃម​.ស.ម.ក​ នាថ្ងៃ​ទី២៩​ តុលា​ ២០១៤​ ក្នុង​វិទ្យុ​សិទ្ធិ​មនុស្ស​កម្ពុជា​។ ​កម្មវិធី​នេះមាន​ការចូល​ដោយលោក​ ម៉េង ​ហេង ​អ្នក​សម្រប​សម្រួល​បណ្តាញ​ចលនា​មា​តា​ធម្មជាតិ​ និងកញ្ញា​ សឿន ​សុខេន​ និស្សិត​នៃសាក​លវិទ្យា​ល័យ​ខេមរៈ​ជាវាគ្មិន​។ ​




ជីវិតអ្នកការពារសិទ្ធិមនុស្ស (០២ តុលា ឆ្នាំ២០១៤)
នៅថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៤​ គម្រោង​អ្នក​ការពារ​សិទ្ធិមនុស្ស​ បាន​រៀប​ចំ​កម្ម​វិធីវិ​ទ្យុពិ​ភាក្សា​ ស្តីពី​ "​ជី​វិត​អ្នក​ការ​ពា​រសិទ្ធិ​មនុស្ស"​។​ វា​គ្មិន​ក្នុង​កម្មវិធី​នេះគឺ​លោក​ ចាន់ពុទ្ធិស័ក្ត​ សកម្មជន​ការពារ​ដីធ្លី​មកពី​ សហ​គមន៍​បឹង​កក់។​




ជី​វិ​ត​​អ្នក​កា​រពារ​សិទ្ធិមនុស្ស (១៨ កញ្ញា ឆ្នាំ ២០១៤)
នៅ​​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ គម្រោង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​បាន​រៀប​ចំ​កម្ម​វិធី​វិទ្យុ​ពិភាក្សា​ ​ស្តីពី​ ​"ជី​វិ​ត​​អ្នក​កា​រពារ​សិទ្ធិមនុស្ស"​។​ វាគ្មិ​នក្នុង​កម្មវិធី​នេះ​គឺលោក​ គុជ​ វេង​ សកម្មជន​សិទិ្ធ​មនុស្ស​ ខេត្ត​ពោធិ៍សាត់​។​​




ជីវិត​អ្នក​ការពារ​សិទ្​ធិមនុស្ស​ (​២៨ សីហា​ ២០១៤)
នៅ​ថ្ងៃ​ទី២៨​ ខែ​សីហា​ ឆ្នាំ​២០​១៤​ គម្រោង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ បាន​រៀប​ចំ​កម្ម​វិធី​វិទ្យុ​ពិភាក្សា​ ​ស្តីពី "ជីវិត​អ្នក​ការពារ​សិទ្​ធិមនុស្ស​"។​ វា​គ្មិន​ក្នុង​កម្មវិធី​នេះ​គឺ​អ្នកស្រី​ ​អ៊ុំ​ ​សុភី​ ​សកម្មជន​ដីធ្លី​ ​ខេត្ត​កំពង់​ឆ្នាំង។​




ជិវិតអ្នកការពារសិទ្ធិមនុស្ស​ (​២១ សីហា​ ២០១៤)
នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ​២០១​៤ ​គម្រោង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​បាន​រៀប​ចំ​កម្ម​វិធី​វិទ្យុ​ពិភាក្សា​ ស្តី​ពី​ ​"​ជីវិត​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​"។​ វា​គ្មិនក្នុង​កម្ម​វិធី​នេះ​គឺ​អ្នក​ស្រី​ ​ម៉ា​លី​អ្នក​ថត​រូប​។​